(ភ្នំពេញ)៖ ប្រាសាក់ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជានិយោជកនៃជម្រើស ដែលមានបុគ្គលិកជាង៨ពាន់នាក់ កំពុងបម្រើការងារបានប្រកាសថា ខ្លួនស្វាគមន៍គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ ដែលមានបំណងចូលបម្រើការងារនៅប្រាសាក់វិញ ដោយគ្រឹះស្ថានរីករាយក្នុងការទទួលយកអតីតបុគ្គលិកទាំងអស់ មកចូលរួមបម្រើការជាមួយនឹង មហាគ្រួសារប្រាសាក់។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិកប្រាសាក់លើកឡើងថា «ប្រសិនបើលោក-លោកស្រី នាងកញ្ញា ដែលធ្លាប់បម្រើការងារនៅប្រាសាក់ ហើយមានបំណងចង់ចូលបម្រើការងារ ជាមួយប្រាសាក់វិញ អាចវិលត្រលប់មកបម្រើការងារនៅប្រាសាក់បានជាធម្មតា។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ទាំងអស់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ និងរង់ចាំទទួលលោក-លោកស្រី ដែលជាអតីតបុគ្គលិកដែលចង់ចូលបម្រើការងារវិញ ដើម្បីរីកចម្រើនជាមួយគ្នា»។
លោកបន្តថា «ដូចដែលលោក-លោកស្រីជ្រាបរួចហើយថា ប្រាសាក់ជាគ្រឹះស្ថានដែលធំជាងគេក្នុង វិស័យហិរញ្ញវត្ថុមានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អផ្ដល់ផលប្រយោជន៍ច្រើន ឱកាសការងារនៅជិតផ្ទះមានឱកាសអភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួនព្រមទាំង មានលក្ខខណ្ឌការងារ គោរពតាមច្បាប់ការងារនៃកម្ពុជា ហេតុនេះប្រាសាក់នៅតែជាជម្រើសការងារដ៏ល្អបំផុត សម្រាប់ភាពរីកចម្រើនរបស់បុគ្គលិក»។
លោក ហឿន ហុន្នី បញ្ជាក់ថា អតីតបុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញរួមមាន៖
១៖ ប្រាក់បៀវត្ស តាមការចរចា។
២៖ ប្រាក់ឧបត្ថម្ភតួនាទី។
៣៖ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់៤ខែ ។
៤៖ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ១ខែ បុណ្យភ្ជុំបិណ្ឌ១ខែ។
៥៖ ថ្លៃប្រេងឥន្ធនៈ និងថ្លៃឈ្នួលម៉ូតូ ៦០ដុល្លារអាមេរិកក្នុង១ខែ (សម្រាប់តួនាទីមន្រ្តីឥណទាន)។
៦៖ ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប (សម្រាប់តួនាទីមន្រ្តីឥណទាន)។
៧៖ ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន១៥ថ្ងៃក្នុង១ឆ្នាំ។
៨៖ ទទួលបានឯកសណ្ឋាន, ទូរស័ព្ទ និងកាតទូរស័ព្ទ។
៩៖ ធានារ៉ាប់រងសុខភាព។
១០៖ ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ។
១១៖ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន។
១២ ៖ កន្លែងស្នាក់នៅ។
១៣៖ ឈប់សម្រាកប្រចាំឆ្នាំរហូតដល់២១ថ្ងៃ។
១៤៖ ឈប់សម្រាករៀបអាពាហ៍ពិពាហ៍៥ថ្ងៃ។
១៥៖ ឈប់សម្រាកសម្រាលកូនចំនួន៩០ថ្ងៃ។
១៦៖ ឈប់សម្រាកពេលភរិយាសម្រាលកូន៣ថ្ងៃ។
១៧៖ ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ។
១៨៖ ឈប់សម្រាកព្យាបាលជំងឺ។
១៩៖ មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ។
លោក ហឿន ហុន្នី បន្ថែមថា ក្រៅពីអត្ថប្រយោជន៍ជាច្រើនដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជកនៃជម្រើសអាស្រ័យហេតុនេះ គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ អាចទាក់ទងតាមទូរស័ព្ទ ០៨៦ ៩៩ ៩៩ ១១ ឬតាមរយៈEmail៖ [email protected]៕