(ព្រៃវែង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកព្រះរាជូបត្ថម្ភរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានស្លាប់ ក្នុងករណីបាក់រលំអគារ កម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។
ការនាំយកព្រះរាជូបត្ថម្ភ របស់សម្ដេចព្រះមហាក្សត្រី ដើម្បីចូលរួមរំលែកទុក្ខនេះធ្វើឡើងនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានមនុស្សស្លាប់ រហូតដល់ទៅ ៦នាក់ និងរបួស ៥នាក់ ក្នុងនោះនៅស្រុកកំពង់ត្របែករងរបួស ២នាក់ ស្រុកបាភ្នំ ៣នាក់។
នៅក្នុងឱកាសនោះលោក យូ ឡាណា បាននាំយកព្រះបន្ទូល របស់សម្ដេចព្រះមហាក្សត្រី ដែលជាកូន ចៅ ចៅទូត ពិតជាមាន ព្រះរាជហឫទ័យ ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹង ដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឱ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។
ព្រះរាជទ្រព្យ របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានព្រះរាជអំណោយ ដល់គ្រួសារសព នៅក្នុងស្រុកបាភ្នំ ចំនួន ៦គ្រួសារ ដែលបានស្លាប់ដោយសារបាក់អគារ កម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ក្នុងមួយគ្រួសារៗ ទទូលបាន ២៥០ដុល្លារ និងលោក យូ ឡាណា ឧបត្ថម្ភក្នុង ១គ្រួសារៗ ៥លានរៀល និងអង្ករ២០០គីឡូ មី៥ កេស ត្រីខ ៥ យូ ទឹកក្រូច៥ កេស នោះផងដែ និងឧកញ៉ា ជឹម សុខ ផ្តល់ជូននូវថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារចំនួន ១០ម៉ឺនរៀល និងឧបត្ថម្ភដល់អ្នករងគ្រោះចំនួន ១០០ដុល្លារដែរ៕