(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋស្តីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ការប្រារព្ធធ្វើមីទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៩) របស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
តាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅក្នុងមីទ្ទិញខួបលើកទី៦៨នេះ នឹងមានសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ចូលរួមសរុបចំនួន ៣០,០០០នាក់ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ដូច្នេះដើម្បីធានាបាននូវសុខសន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសូមដល់ប្រជាពលរដ្ឋ ដែលគ្រោងធ្វើដំណើរនៅជុំវិញបរិវេណទីតាំងមជ្ឈមណ្ឌលសន្និតបាត និងពិព័រណ៍កោះពេជ្រ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង០៦៖០០នាទី រហូតដល់បញ្ចប់កម្មវិធី៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖