(កំពង់ស្ពឺ)៖ ក្រុមហ៊ុន one way realty co.,ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នឹងរៀបចំសិក្ខាសាលាមួយ ស្តីពី «ជំនួបអ្នកវិនិយោគ» ផ្តោតសំខាន់លើការប្រឹក្សាយោបល់ សំរាប់បងប្អូន ដែលចង់វិនិយោគក្នុង វិស័យអចលនទ្រព្យ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នៅក្នុងខេត្ដកំពង់ស្ពឺ។
ការរៀបចំសិក្ខាសាលានេះ ដោយសារតែក្រុមហ៊ុនមើលឃើញ មានបញ្ហាលើដីខ្យល់ជាច្រើន ទើបក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើង ដើម្បីសម្របសម្រួលទៅកាន់បងប្អួន ដែលមានចម្ងល់ និងមិនទាន់មានបទពិសោធន៍ ហើយចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យឲ្យមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។
ដោយឈរលើភាពជោគជ័យលើវិស័យខាងការវិនិយោគ លោក ជន ច័ន្ទដាវិត ដែលជាគ្រូបង្គោល ក្នុងការរៀបចំសិក្ខាសាលានេះ បានសង្កត់ធ្ងន់ថា ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោក មានភាពលឿនរហ័ស ដែលទាមទាឱ្យប្រជាជនខ្មែរ យើងត្រូវរៀបចំខ្លួន ក្នុងការទទួលយកនៅចំណេះដឹងថ្មី ដើម្បីរៀបចំសុខភាពហិរញវត្តុ ពួកគាត់នៅថ្ងៃនេះ និងនៅថ្ងៃខាងមុខ ឱ្យមានភាពរឹងមាំប្រសើរឡើង ដែលជាចំនុចចាប់ផ្ដើមជាចំបង ក្នុងការចាត់ចែងលុយកាក់ ឱ្យមានប្រសិទ្ធភាព ក្នុងការរស់នៅប្រចាំជីវិត។
សូមបញ្ជាក់ផងដែរថា ដោយសារមានការគាំទ្រ និងសំនូមពរជាច្រើនពីសិក្ខាកាម ដែលបានចូលរួមសិក្ខាសាលា «ជំនួបអ្នកវិនិយោគ លើកទី១ និងលើកទី២» ទើបក្រុមហ៊ុនរៀបចំ ចូលរួមកម្មវិធី «ជំនួបអ្នកវិនិយោគ លើកទី៣នេះ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ៕