(កាណាដា)៖ ក្រុមកាងាររៀបចំអង្គការចាត់តាំង យុវជនប្រចាំកាណាដា នៅថៃ្ង២៤ ខែមិថុនា ឆ្នាំ២០១៩ បានសហការជាមួយគណៈកម្មាធិការគណបក្សកាណាដា សាខាបក្ស និងយុវជនខេត្ត Quebec ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ដោយមានការចូលរួមប្រជាពលរដ្ឋខែ្មរជាង៤០០នាក់។
ពិធីនេះរៀបចំឡើងនៅក្រុង Montreal ក្រោមអធិតីភាពលោក កែ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រចាំកាណាដា, លោក រិន វីរះ សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង លោក ប៉េង ពោនាធិ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមកាងារយុវជន ប្រចាំខេត្ត Quebec ។
នៅក្នុងឱកាសនោះដែរតាមការណែនាំ របស់ប្រធានគណៈកម្មាធិការ គណបក្សប្រចាំកាណាដា, ក្រុមកាងារបានអំពាវនាវ ដល់ប្រជាពលរដ្ឋខែ្មរដែលរស់នៅទីនោះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារដែលរងគ្រោះ ដោយសារបាក់រលំអគារនៅខេត្តព្រះសីហនុ និងមន្ទីរគន្ធបុប្ផាផងដែរ។
ជាលទ្ធផលទទួលបានកាចូលរួមថវិការសរុបចំនួន ២៣,៨៤០ដុល្លារ ក្នុងនោះឧបត្ថម្ភដល់អ្នករងគ្រោះដោយរលំអគារចំនួន ៩,២៥០ដុល្លារ និងឧបត្ថម្ភមន្ទីរគន្ធបុប្ផាចំនួន១៤៥៩០ដុល្លារ៕