(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» លើកទី៤៣ ឆ្នាំ២០១៩ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវរៀបចំធ្វើឡើងនៅ ពហុកីឡាដ្ឋានមរតកតេជោ ទល់មុខវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ដោយមានការចូលរួមពី កីឡាករ កីឡាការិនី ចំនួន៤០៦រូប មកពី១០ប្រទេស ក្នុងនោះកម្ពុជាមានចំនួន២០រូប និងបរទេសមានចំនួន៣៨៦រូប។
សហព័ន្ធខ្មែរ កីឡាហែលទឹក សូមគោរពអញ្ជើញប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលរួមទស្សនាការប្រកួតកីឡាហែលទឹក នេះដោយសេរី ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ កីឡាករ កីឡាការិនីកម្ពុជាវ័យក្មេង៕