Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ឧបត្ថម្ភថវិកាជាង២៤លានរៀល និងផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងរគ្រោះ ដោយបាក់រលំអគារនៅព្រះសីហនុ

25-06-2019 11:34

(ភ្នំពេញ)៖ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមឲ្យសប្បុរសជនចូលរួមឧបត្ថម្ភ ដល់ជនរងគ្រោះដោយសារបាក់រលំអគារនៅខេត្តព្រះសីហនុ, នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល បានចូលរួមឧបត្ថម្ភថវិកាចំនួន២៤,០៥០,០០០រៀល។

ក្រៅពីឧបត្ថម្ភថវិកាជួយដល់ជនរងគ្រោះហើយនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ផងដែរ។

ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។

តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕