(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺននាយទាហាន ពលទាហានអាវុធហត្ថខេត្តកោះកុង រយៈពេល២សប្តាហ៍ ដោយមានកម្មសិក្សាចូលរួមជាង ១០០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងនៅទីបញ្ជាការ អ.ហ ខេត្តកោះកុង ដោយមានការចូលរួមពីលោកឧត្តមសេន៍ត្រី ថុង ណារុង មេបញ្ជាការ អ.ហ ខេត្ត ស្នងការរងខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹកកោះកុង រួមទាំមន្ត្រីរាជការតាមស្ថាប័ន និងកម្លាំង អ.ហ ជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី ថុង ណារុង បានថ្លែងថា ការហ្វឹកហ្វឺនដល់កម្មសិក្សា ជាផែនការហ្វឹកហាត់របស់ក្រសួងការពារពារជាតិ ក៏ដូចអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រទេស នៅពេលជួបបញ្ហានៅពេលមានបាតុកម្ម ដែលកើតឡើង និងវិធីសាស្រ្តបំបែកហ្វូងបាតករ។
លោកស្រី មិថុនា ភូថង បានថ្លែងថា កម្មសិក្សាការីទាំងអស់ ដែលឆ្លងវគ្គបណ្តុះបណ្តាល បំប៉នជំនាញគ្រប់ប្រភេទ ហើយមានការទទួលខុសត្រូវខ្ពស់ ក្នុងការងារក្នុងការបំពេញបេសកម្ម ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងក្នុងការហ្វឹកហ្វឺន។
លោកស្រីបានបន្ថែមថា កម្មសិក្សាការីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងហ្វឹកហ្វឺន ក្នុងការប្រើប្រាស់អាវុធ សណ្តាប់ធ្នាប់ ហើយក្នុងការប្រើប្រាស់អាវុធបំបែកហ្វូងបាតុករ មិនត្រូវបាញ់សម្លាប់ពួកគាត់នោះទេ គ្រាន់បំបែកពួកគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់មានភាពល្អប្រសើរឡើងវិញតែប៉ុណ្ណោះ យើងត្រូវចេះសាមគ្គី រក្សាភាពផ្ទៃក្នុងរបស់អង្គភាពឲ្យបានរឹងមាំ និងកាតព្វកិច្ចរបស់ខ្លួន ដែលថ្នាក់លើកដាក់ជូនដើម្បីបំរើប្រជាជន និងបំរើប្រទេសជាតិ៕