(ភ្នំពេញ)៖ ដោយមានការគាំទ្រពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល កម្មវិធី ACE Open Day ត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ ដើម្បីឲ្យសិស្សនិស្សិត និងអាណាព្យាបាលទាំងអស់ មានឱកាសបន្ថែមក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ ពីកម្មវិធីសិក្សាភាសាអង់គ្លេស និងអត្ថប្រយោជន៍ផ្សេងៗ មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សានៅ មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្ដុះបណ្ដាល (សាលា អេស៊ីអ៊ី)។

កម្មវិធី ACE Open Day នឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃអាទិត្យទី៣០ ខែមិថុនា ដល់ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥រសៀល នៅគ្រប់ទីតាំងទាំង៥ របស់សាលាអេស៊ីអ៊ី នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក និងទីតាំងសៀមរាប)។

សិស្សានុសិស្សកំពុងរៀនសាកល្បង នៅមជ្ឍមណ្ឌលស្វ័យសិក្សា (GIL Centre) ដែលបំពាក់ដោយសម្ភារបរិក្ខារដ៏ទំនើប។

សិស្សនិស្សិត និងអាណាព្យាបាលដែលចូលរួមនឹងមានឱកាសស្វែងយល់ពីសាលា អេស៊ីអ៊ី កាន់តែច្បាស់ដោយចូលរួមសកម្មភាពផ្សេងៗដូចជា៖ ទស្សនាបន្ទប់រៀន និងសម្ភារសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បង ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពី របៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏មានឱកាសទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។

ការប្រឹក្សាយោបល់ជាមួយគ្រូជំនាញពី របៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ

ការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃតាមប្រព័ន្ធកំព្យុទ័រ

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបំពាក់ដោយសម្ភារសិក្សា និងកម្មវិធីសិក្សាទំនើបៗ។ សាលាអេស៊ីអ៊ី ផ្ដល់ជូនការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ (General English Program) ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។

សិស្សនិស្សិត និងអាណាព្យាបាលទាំងអស់ អាចចុះឈ្មោះចូលរួមតាមរយៈ ៖ http://openday.acecambodia.org/ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ២២២ ៣២៥ ឬទំព័រហ្វេសប៊ុក Australian Centre for Education (ACE)៕