(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្តែងនូវការសោកស្តាយ និងរន្ធត់ចិត្តជាពន់ពេកជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង២៨រូប ដែលបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំ និងភរិយា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មាន
សេចក្តីរន្ធត់ តក់ស្លុត និងសោកស្តាយជាទីបំផុត ចំពោះឧបទ្ទវហេតុបាក់រលំអគារសំណង់កំពស់ប្រាំពីរជាន់
ដែលកំពុងសាងសង់នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានការ
បាត់បង់ជីវិត និងរបួសដល់បងប្អូនប្រជាពលរដ្ឋជាកម្មករ កម្មការិនី ដែលកំពុងបម្រើការក្នុងការដ្ឋាននោះ»។

លោកទេសរដ្ឋមន្ត្រីបន្តថា «ក្នុងឱកាសដ៏ក្រៀមក្រំនេះខ្ញុំនិងភរិយា សូមចូលរួមរំលែកនូវសមានទុក្ខក្តុកក្តួលនិងសោកស្តាយ
ស្រណោះ ជូនចំពោះក្រុមគ្រួសារទាំងអស់របស់ជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួននៅ
ក្នុងសោកនាដកម្មដ៏សោកសៅនេះ»

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ លោក គន់ គីម បានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកក៏បានជូនពរអ្នករងរបួស ហើយកំពុងសំរាកព្យាបាល សូមបានឆាប់ជាសះស្បើយ
ដើម្បីឆាប់វិលមកប្រកបជីវភាពឡើងវិញ៕