(ភ្នំពេញ)៖ នៅកណ្តាលរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយជនមិនស្គាល់មុខ បានជិះរថយន្តមិនចាំម៉ាកមកឈប់ ហើយបាញ់រះជាច្រើនគ្រាប់ ប្រមាណ៨ ទៅ ៩ ចូលផ្ទះល្វែងមួយកន្លែង «យីហោបោកអ៊ុតទំនើប» ស្ថិតនៅខាងក្រោយមន្ទីរពេទ្យ Royal សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ភ្លាមៗពាក់ព័ន្ធនឹងករណីបាញ់រះជាច្រើនគ្រាប់នេះ កម្លាំងសមត្ថកិច្ចរួមមាននគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យមើល, ប៉ុន្តែទោះបីយ៉ាងណាករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។
ចំណែកម្ចាស់ និងក្រុមគ្រួសារនៅក្នុងផ្ទះដែលរងការបាញ់ប្រហារ មានភាពភិតភ័យយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏សាហាវនេះ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៕