(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះបីជាប្រតិបត្តិការរុករកជនរងគ្រោះ ដោយករណីរលំបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ ប៉ុន្តែការស្រាវជ្រាវដើម្បីរកឱ្យឃើញនូវអ្នកទទួលខុសត្រូវករណីនេះ នៅមិនទាន់បិទបញ្ចប់នោះទេ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្រោយបិទបញ្ចប់ប្រតិបត្តិការរុករក ជនរងគ្រោះដែលស្លាប់ និងរបួស ក្នុងហេតុការណ៍រលំបាក់អគារ នៅខេត្តព្រះសីហនុ។ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបចំនួន២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិតាមរយៈសន្និសីទសារព័ត៌មាន៖