(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ករណីបាក់រលំអគារ៖ រកឃើញជនរងគ្រោះ៤នាក់ទៀតក្នុងគំនរអគារ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត, អ្នកស្លាប់កើនឡើង ២៨នាក់ និងរបួស២៦នាក់ (ចុចអាន)
២៖ សម្ដេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើល និងសួរសុខទុក្ខផ្ទាល់ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (ចុចអាន)
៣៖ កិច្ចសម្ភាសន៍ជាមួយជនរងគ្រោះ៣នាក់ ដែលរួចផុតពីសេចក្តីស្លាប់ក្រោមគំនរអគារបាក់រលំ ដោយបានរៀបរាប់ពីហេតុការណ៍បាក់រលំអគារ៧ជាន់ និងការតស៊ូរស់នៅក្រោមគំនរថ្មបែកបាក់អស់ជាច្រើនម៉ោងយ៉ាងអាណិតអាសូរ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែង ហើយផ្ទេរលោក គួច ចំរើន មកជាអភិបាលខេត្តព្រះសីហនុ និងដកតួនាទី លោក ញឹម វណ្ណដា (ចុចអាន)
៥៖ ក្រោយសុំលាលែងពីតំណែង លោក យន្ត មីន សុំការយោគយល់ពីប្រជាពលរដ្ឋ បើការដឹកនាំកន្លងមកមានការខុសឆ្គង (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន តែងតាំងលោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែលដកចេញពីតំណែង (ចុចអាន)
៧៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្ដ្រី (ចុចអាន)
៨៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជនដែលចូលរួមឧបត្ថម្ភដល់ជនរងគ្រោះនៅខេត្តព្រះសីហនុ និងសង្ឃឹមថានឹងមានអ្នកចូលរួមបន្ថែម (ចុចអាន)
៩៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍សម្ដែងសេចក្ដីសោកស្ដាយ ចំពោះឧបទ្ទវហេតុ រលំបាក់អគារកំពុងសាងសង់នៅខេត្តព្រះសីហនុ (ចុចអាន)
១០៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការផ្លូវការមួយ ដើម្បីត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ ក្រោយករណីរលំបាក់អគារ៧ជាន់ (ចុចអាន)
១១៖ ក្រសួងរៀបចំដែនដី បង្កើតក្រុមការងារ៨ក្រុម ដើម្បីជួយគាំទ្រដល់គណៈកម្មការត្រួតពិនិត្យ គុណភាពសំណង់នៅខេត្តព្រះសីហនុ (ចុចអាន)
១២៖ ក្រសួងយុត្តិធម៌៖ អនុវត្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃហេតុការណ៍រលំបាក់អាគារ៧ជាន់នៅខេត្តព្រះសីហនុ (ចុចអាន)
១៣៖ ស្ថានទូតចិន ផ្ញើសាររំលែកទុក្ខ និងគាំទ្រឱ្យស៊ើបអង្កេត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុ រលំបាក់អគារនៅខេត្តព្រះសីហនុ (ចុចអាន)
១៤៖ ក្រសួងការបរទេស បង្ហាញលទ្ធផលផ្លូវការ នៃដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ របស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសថៃ (ចុចអាន)
១៥៖ ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ឧកញ៉ា សុខ ប៊ុន ចៅសង្កាត់ ក្រុមប្រឹក្សា និងមេភូមិនៅសង្កាត់កោះរ៉ុង ទាំង៦នាក់ ពាក់ព័ន្ធរំលោភដីធ្លីខុសច្បាប់ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថ្មីមួយទៀត និងមិនខ្វល់ថាអឺរ៉ុបគិតបែបណានោះឡើយ (ចុចអាន)
២៖ អារ៉ាប៊ីសាអូឌីត៖ «បើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង វានឹងបង្កមហន្តរាយពេញពិភពលោក, អ៊ីរ៉ង់គឺជាមេបង្ករឿងក្នុងតំបន់» (ចុចអាន)
៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីរិះរកវិធីដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់! (ចុចអាន)
៤៖ រថភ្លើងរអិលចេញពីផ្លូវរួចធ្លាក់ចូលក្នុងទន្លេនៅបង់ក្លាដែស បង្កឲ្យមនុស្សស្លាប់និងរបួសជាង១០០នាក់ (ចុចអាន)
៥៖ ទីបំផុតតំណែងអភិបាលក្រុងអ៊ីស្តង់ប៊ូល បានទៅបេក្ខជនមកពីគណបក្សប្រឆាំង (ចុចអាន)