(ព្រះសីហនុ)៖ លោក ស៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហុន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ស.ស.យ.ក នាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា ទៅចែកជូនជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អំណោយដែល ស.ស.យ.ក ខេត្តព្រះសីហនុ នាំទៅចែកជូនដល់បងប្អូនរងគ្រោះខាងលើរួមមាន នៅក្នុងម្នាក់ៗទទួលបានទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅមួយឡូ ភួយមួយថវិកា ២០ម៉ឺនរៀល ផងដែរ។
សូមជម្រាបថា អគារកម្ពស់៧ជាន់ ត្រូវបានបាក់រលំកាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ថ្មីនេះ ហើយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រតិបត្តិការសង្គ្រោះ រកឃើញមនុស្សចំនួន ៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិតដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស ២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ៕