(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច លោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន ដែលត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ។
សូមជម្រាបថា ចំពោះតំណែងអភិបាលខេត្តព្រះវិហារ ដែលនៅចន្លោះប្រហោង ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សុវណ្ណ អភិបាលរង ខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារវិញ៕