Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ចលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅជាអភិបាលខេត្តព្រះសីហនុ និងផ្ទេរលោក យន្ត មីន មកបម្រើការងារនៅក្រសួងមហាផ្ទៃ (Video inside)

24-06-2019 18:28

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច លោក គួច ចំរើន ជាអភិបាលពីខេត្តកំពង់ចាម ទៅកាន់ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ ជាមួយគ្នានេះតាមព្រះរាជក្រឹត្យដដែលក៏បានផ្ទេរលោក យន្ត មីន ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃផងដែរ ដើម្បីត្រៀមទទួលភារកិច្ចថ្មី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ ដើម្បីឆ្លើយតបទៅនឹងការទទួលខុសត្រូវ ចំពោះករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖