(សៀមរាប)៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប ស្តីពីក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈទេសចរណ៍កម្ពុជា និងប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា (Guide Monitoring System)។ សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ។
យោងតាមប្រកាសលេខ០៤៧ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការអនុវត្តក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទេ្ទសក៍ទេសចរណ៍ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេ្ទសក៍ទេសចរណ៍នៃកម្ពុជា។ ក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានេះមាន២០ ចំណុច ដែលមគ្គុទេសក៍ត្រូវអនុវត្ត និងសកម្មភាពដែលត្រូវងហាមឃាត់នៅពេលបំពេញការងារ ។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេចរណ៍ បានឱ្យដឹងថា ដេីម្បីអនុវត្តក្រមនេះឱ្យមានប្រសិទ្ធភាព ហើយផ្សារភ្ជាប់ នឹងបរិបទនៃឌីជីថលរូបនីយកម្ម ក្រសួងទេសចរណ៍ បានរៀបចំប្រព័ន្ធមួយហៅថាប្រព័ន្ធត្រួតពិនិត្យមគ្គុុទ្ទេសក៍ទេសចរណ៍តាមអនឡាញ ( Guide Monitoring System)។
លោកបានបន្តថា តាមរយៈប្រព័ន្ធនេះមន្រ្តីមានសមត្ថកិច្ចអាចប្រើប្រាស់សម្រាប់តាមដានត្រួតពិនិត្យមគ្គុទ្ទេសក៍ទេសចរណ៍ ដោយអាចដក ដាក់ពិន្ទុមគ្គុទេ្ទសក៍ទេសចរណ៍ទៅតាមការអនុវត្តក្រមប្រតិបត្តិ និងក្រមសីលធម៌នេះ។ តាមរយៈប្រព័ន្ធនេះផងដែរ អាចនឹងជួយដល់ការពង្រឹងការគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ បើសិនជាមានការព្រព្រឹត្តខុសពីក្រមនេះ(ណាមួយ) នឹងត្រូវដកពិន្ទុទៅតាមនោះ ហើយនិងជាកម្មវត្ថុក្នុងការដក ឬក៏ព្យួរ បញ្ចុះថ្នាក់អាជ្ញាបណ្ណទេសចរណ៍របស់មគ្គុទ្ទេសក៍ទេសចរណ៍នោះ។
សូមបញ្ជាក់ថា ពិន្ទុដែលត្រូវដកមានលម្អិតជូនមាននៅក្នុងស្ពតខាងក្រោមនេះ៕