(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,០៩៥គ្រឿង រកឃើញល្មើសច្បាប់១,០៥៤គ្រឿង (ម៉ូតូ៣៦%) អប់រំ៣៨៤គ្រឿង និងផាកពិន័យ ៦៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ២,៤៣៩គ្រឿង, អប់រំ២០៩គ្រឿង និងផាកពិន័យ២៩២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៥,០៧៧គ្រឿង រកឃើញយានយន្តល្មើស១៩,៣៣៣គ្រឿង (ម៉ូតូ៣០%) ក្នុងនោះអប់រំ៥,៨១៨គ្រឿង និងផាកពិន័យ១៣,៥១៥គ្រឿង (ម៉ូតូ៧៥%)ផងដែរ៕