(សៀមរាប)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងកម្មពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូង ខេត្តសៀមរប នៅសាលប្រជុំសាលាខេត្តសៀមរាប។
ពិធីប្រកាសតែងតាំងប្រកាសតុលាការ អញ្ជើញចូលរួមដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមនឹងវត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តសៀមរាប ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថាលោក ជឺ សុខ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានសាលាដំបូង ខេត្តសៀមរាប ដែលពីមុនជាប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ ហើយ លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ៕