(ភ្នំពេញ)៖ ពិតជាមហាកិត្តិយសដ៏ពិសេសពិសាល ដោយស្រាបៀរ GANZBERG បានឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុត លំដាប់អន្តរជាតិពីស្ថាប័នកំពូល Monde selection ក្នុងនោះវត្តមានតំណាងស្ថាប័នកំពូល Monde Selection នឹងនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលព្រេមៀសែនសុខ។
ស្រាបៀរ ហ្គេនស៍បឺគ បានឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗ ដល់ស្រាបៀរហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ចំនួន៥០០ដង។
ក្រោយពីបានរៀបចំកម្មវិធីអបអរសារទរជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីធ្វើឡើងដល់ទៅចំនួន៥ទីរួមខេត្តធំៗកន្លងមក ថ្ងៃដ៏ពិសេសនៃការប្រគល់ពានរង្វាន់ដ៏អស្ចារ្យបានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នឹងមានវត្តមានតំណាងស្ថាប័នអន្តរជាតិ Monde Selection ធ្វើដំណើរមកដល់ព្រលានយន្តហោះ នាវេលាម៉ោង ១២ថ្ងៃត្រង់ ដោយតំណាងក្រុមហ៊ុន និងអ្នកឯកទេសផលិតស្រាបៀរអាល្លឺម៉ង់ទៅទទួលដោយផ្ទាល់ទៀតផង។
ចំណែកនៅពេលរាត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ គឺជាមហាព្រឹត្តិការណ៍ជប់លៀង កម្មវិធីប្រគល់មេដាយមាស ពីអ្នកតំណាងស្ថាប័នអន្តរជាតិ Monde Selection មកប្រគល់ពានរង្វាន់លើឆាកតន្ត្រីយក្ស ដោយផ្ទាល់។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល Premium Sen Sok ដោយមានការប្រជុំតារាចម្រៀងល្បីៗលំដាប់ដូចជា ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ហ្សូណូ ឈិន ម៉ានិច្ច ប៉ាច គីមមួយ ជាពិសេស គឺតារាចម្រៀងរ៉េបអន្តរជាតិ Kid Ink ផងដែរ។
សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕