(ភ្នំពេញ)៖ ម្ចាស់ដីឡូតិ៍ការដ្ឋាន «ពៅ និសា អភិវឌ្ឍន៍» អ្នកស្រី អ៊ាត សុនីសា បានចេញមុខបំភ្លឺជាសាធារណៈ ក្រោយពីអ្នកស្រីបានដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋ ២នាក់ ដែលប្តឹងចោទប្រកាន់ពីបទ «រំលោភសេចក្តីទុកចិត្ត» ពោលបានលក់ដីឲ្យគេរួចហើយ តែមិនព្រមឲ្យគេចូលទៅកាន់កាប់ ដើម្បីសង់លំនៅដ្ឋាននោះឡើយ ដោយរូបគាត់បានហ៊ុព័ទ្ធរបងបិទជិត។
អ្នកស្រី អ៊ាត សុនីសា អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ការដ្ឋាន «ពៅ និសា អភិវឌ្ឍន៍» ស្នាក់នៅផ្ទះលេខ៧៥អឺ០អឺ១ ផ្លូវ៣៨៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកឯម្ចាស់ដើមបណ្តឹងទាំង២នាក់រួមមាន៖ អ្នកស្រី ហោ រ៉ាឌី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំពោង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងលោក ហោ ម៉ៅ អាយុ ៥៣ឆ្នាំ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកស្រី អ៊ាត សុនីសា បានប្រាប់ឲ្យដឹងថា ដីឡូតិ៍ចំនួន២កន្លែង ដែលមានទំហំសរុប ២៨០ម៉ែត្រក្រឡា ស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអ្នកស្រីធ្វើការដោះស្រាយជូនពួកគាត់ទាំង២នាក់ ចប់សព្វគ្រប់ហើយ ដោយភាគីខាងដើមបណ្តឹងបាននាំគ្នាដកពាក្យ បណ្តឹងចេញឈប់ប្តឹងផ្តល់អ្វីទាំងអស់ទៀតផង។
សូមស្តាប់ការបកស្រាយរបស់អ្នកស្រី អ៊ាត សុនីសា ដូចខាងក្រោម៖