(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង១៣៖០០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ស្ថិតនៅចំនួន២៥នាក់ និងអ្នករបួសចំនួន២៤នាក់។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

អគារ៧ជាន់នេះបានបាក់រលំនៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតកន្លែងលាងរថយន្តយីហោ «អារុណៈ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រហូតដល់ថ្ងៃទី២៤ ខែមិថុនានេះ ក្រុមការងារជួយសង្រ្គោះបានបន្តឈានចូលថ្ងៃទី៣ហើយ។

ខាងក្រោមជាសកម្មភាពក្រុមការងារជួយសង្រ្គោះ បន្តរុករកមនុស្សនៅក្រោមគំនរបែកបាក់អគារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៖