(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី បាននិងកំពុងផ្តល់ជូនរង្វាន់សម្រាប់អ្នកវេរលុយតាមភ្នាក់ងារទូទាំងប្រទេស ផ្តល់លុយត្រលប់មកវិញ៥០% ដល់អ្នកបាញ់លុយទូរស័ព្ទលេខខ្លួនឯង កាលពីពេលថ្មីៗនេះ ។

ការផ្តល់ជូននេះមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ផ្តល់ជូន៥០% ទៀតហើយ សម្រាប់អ្នកទិញសំបុត្រកុននៅ Major Cineplex ទាំង៤សាខា។

នេះជាដំណឹងពិសេសមួយ សម្រាប់អ្នកចូលចិត្តមើលកុន ព្រោះថាចំណញច្រើនហើយងាយស្រួលទៀត ដែលអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% លើគ្រប់ប្រភេទសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៨ មិថុនា។

បើតាមការបញ្ជាក់លើ ផេកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ថាការផ្តល់ជូននេះ គឺដើម្បីឆ្លើយតបនឹងសំណូមពររបស់អតិថិជន ម្យ៉ាងក្នុងខែនេះ និងខែកក្កដាខាងមុខនេះ មានរឿងល្បីៗជាច្រើនដូចជា Annabelle3, Spider-man, Men in Black, Um Bok Dong, និង the Quake ជាដើម។

ប្អូនប្រុស ប៊ុនថាន ដែលជានិស្សិតសកលវិទ្យាល័យ PPIU បានសម្តែងនូវការពេញចិត្តថា៖ «ខ្ញុំរង់ចាំការត្រលប់មកវិញនូវការទិញសំបុត្រកុនបញ្ចុះតម្លៃ ៥០% ពីទ្រូម៉ាន់នីយូរហើយ និយាយអោយត្រង់ទៅខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តមើលកុន ហើយរាល់លើកឲ្យតែមានរឿងថ្មីល្បីៗ ដឹងតែគ្មានកៅអីអង្អុយហើយ មានតែវិធីទិញសំបុត្រកុនតាម TrueMoney App ទេ ទើបស្រួល ដឹងតែធានាថាបានសំបុត្រមិនបាច់ចំណាយពេលយូរទេ ងាយស្រួលបំផុតមិនដល់១នាទីផង ហើយបានសំបុត្រកុនយ៉ាងស្រួល និងមិនបាច់ព្រួយបារម្ភក្នុងការឈរតម្រង់ជួរ និងរើសកៅអីល្អបានមុន មិនពិបាកងើយបាក់កអីទេ »

ចឹងនៅចាំអីទៀតទៅរីករាយទាំងអស់គ្នាជាមួយការទិញសំបុត្រកុនបញ្ជុះតម្លៃ ៥០% តាម TrueMoney App ទាំងអស់គ្នាកុំឲ្យហួសពេល ជាពិសេសទិញទុកក៏បាន។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក៕