(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្ដេចជាប្រធានកិត្តិយស និងលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន។
បើតាមសេចក្ដីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សមាសភាពថ្មីនេះ មានអនុប្រធាន៦រូប, សមាជិកអចិន្ដ្រៃយ៍ម្នាក់ គឺលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ស.ជ ព្រមទាំងសមាជិក ៤៨រូបផ្សេងទៀតផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖