(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៤៤នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ (GSSHV-F8A) មូលហេតុដោយសារមានដងស្ទូច Crane របស់ក្រុមហ៊ុន ចុង ឈាង (Zhong Qiang) លើកទាក់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅពេលនេះក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៖០០នាទីរសៀល។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕