(សៀមរាប)៖ កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃទី២ បានបោះឆ្នោតជ្រើសរើស សមាជិកគណៈកម្មាធិការកណ្តាលបន្ថែម ស្របតាមតម្រូវការនៃការរីកលូតលាស់របស់ស្ថាប័នពីមួយថ្ងៃ ទៅមួយថ្ងៃ។
បេក្ខជនចំនួន២០រូប ដែលជាសមាជិកសកម្ម និងមានសមត្ថភាព ត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រក្នុងសម្លេង១១៣/១១៣ ឲ្យក្លាយទៅជាសមាជិក គណៈកម្មការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
ការជ្រើសរើសបញ្ចូលសមាជិកថ្មីបន្ថែមនេះ ជាការឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ នៃចំនួនសមាជិកទូទាំងប្រទេស ក៏ដូចជាការកើនឡើង នៃភារកិច្ច និងទំនួលខុសត្រូវរបស់ ស.ស.យ.ក. ក្នុងការឆ្លើយតបទៅនឹងការវិវឌ្ឍជាក់ស្តែងនៃសង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ និងដើម្បីត្រៀមខ្លួនចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
សមាជិកបន្ថែមរបស់គណៈកម្មាធិការកណ្តាល ចំនួន២០រូប រួមមាន៖ ទី១៖លោក ហ៊ឹម និមល, ទី២៖លោក ហ៊ឺ វីរៈ, ទី៣៖លោកស្រី ពេជ ពិទូរ្យរដ្ឋា, ទី៤៖លោក អ៊ុក ប្រជា, ទី៥៖លោក លឹម សុខតូ, ទី៦៖លោកស្រី បុត្រ ភ័ក្រ្តសត្យា, ទី៧៖លោក ស៊ឹម សុធន, ទី៨៖លោក គួច វែងស្រ៊ុន, ទី៩៖លោក ឈួរ សុបញ្ញា, ទី១០៖លោក ពិត ករុណា, ទី១១៖លោក ប្រាក់ សោភ័ណ, ទី១២៖លោក សោម រតនា, ទី១៣៖លោក ព្រឿង ប្រណីត, ទី១៤៖លោកស្រី ព្រំ សុភី, ទី១៥៖លោក រាជ រ៉ា, ទី១៦៖លោក ហុក សុផល, ទី១៧៖លោក ស្រូយ អាដុល្លារ, ទី១៨៖លោក នូវ សុខភាព, ទី១៩៖លោក សូ ខនបញ្ញារិទ្ធ និងទី២០៖លោក សំកុល សុចិត្រា។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប៕