(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។
ពិធីប្រកាសតែងតាំងប្រកាសតុលាការអញ្ជើញ ចូលរួមដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការជុំវិញ ខេត្តបន្ទាយមានជ័យជាច្រើនរូប។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង៖
១៖ លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តសៀមរាប។
២៖ លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា លោក ជឺ សុខ បានដឹកនាំកិច្ចការនៅសាលាបំបូងខេត្តបន្ទាយមានជ័យ ប្រកបដោយកិច្ចសហការ និងសមគ្គីភាពផ្ទៃក្នុងយ៉ាងល្អ ជាមួយមន្រ្តីនគរបាលយុត្តិធម៌រយៈពេល៥ឆ្នាំ៕