(ភ្នំពេញ)៖ នៅវេលាម៉ោង២៣៖៥២នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដល់ក្រុងព្រះសីហនុហើយ ដើម្បីដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។
ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។
ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕