(ម៉ាឡេស៉ី)៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៉ី នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធពិធីបុណ្យដ៏ធំមួយឈ្មោះថា MRTM Aidilfitri 2019 (Majlis Rumah Terbuka Malaysia) ដែលត្រូវបានគេស្គាល់ជាទូទៅថា Hari Raya Open House ក្រោមអធិបតីភាព លោកស្រី YAB Dato Seri Dr. Wan Azizah Dr. Wan Ismail ដែលជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសនេះ។
Aidilfitri គឺជាបុណ្យប្រពៃណីមួយ សម្រាប់អ្នកកាន់សាសនាឥស្លាម ហើយ ហើយវាត្រូវបានប្រជាជនម៉ាឡេស៉ី ចូលរួមអបអររយៈពេញ១ខែ ក្នុងខែ Shawwal នៅក្នុងប្រតិទិនឥស្លាម បន្ទាប់ពីខែរ៉ម៉ាឌន ដែលជាខែតបអាហារត្រូវបានបិទបញ្ចប់។
យោងតាមរបាយការណ៍ផ្លូវការមួយ ដែលត្រូវបានបង្ហាញក្នុងកម្មវិធីនេះ បានបញ្ជាក់ថា Aidilfitri 2109 បានទាក់ទាញអ្នកចូលរួមជាង១ម៉ឺននាក់ ដែលមកពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៉ី និងអឺរ៉ុប។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៉ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ី ប្រចាំកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Aidilfitri ឆ្នាំ២០១៩ នេះផងដែរ។ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានផ្តល់ការធ្វើដំណើរដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines៕