Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជនដែលចូលរួមឧបត្ថម្ភដល់ជនរងគ្រោះនៅខេត្តព្រះសីហនុ និងសង្ឃឹមថានឹងមានអ្នកចូលរួមបន្ថែម (Video inside)

23-06-2019 22:37

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានថវិកាឧបត្ថម្ភពីបណ្ដាសប្បុរសជនមួយចំនួន ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលបានរងគ្រោះដោយសារបាក់រលំអគារ នៅខេត្តព្រះសីហនុរួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារថ្លែងអំណរគុណចំពោះសប្បុរសជនទាំងនោះនៅលើទំព័រ Facebook ផ្លូវការ ព្រមទាំងបង្ហាញការរំពឹងទុកថា នឹងមានសប្បុរសជនចូលរួមឧបត្ថម្ភបន្ថែមទៀត។

សប្បុរសជនដែលបានចូលរួមជួយជនរងគ្រោះ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

១៖ អ្នកឧកញ៉ា គិត ម៉េង ថវិកាចំនួន១០ម៉ឺនដុល្លារ
២៖ លោកឧកញ៉ា លាង ឃុន ថវិកាចំនួន ១០ម៉ឺនដុល្លារ
៣៖ លោកឧកញ៉ា ឃុន សៀ ថវិកាចំនួន ១០ម៉ឺនដុល្លារ
៤៖ លោកឧកញ៉ា អាង ឈុនលាង ថវិកាចំនួន ១០ម៉ឺនដុល្លារ
៥៖ លោកឧកញ៉ា ឡៅ ម៉េងឃីន ថវិកាចំនួន ៥ម៉ឺនដុល្លារ
៦៖ លោកឧកញ៉ា គង់ ទ្រីវ ថវិកាចំនួន ៥ម៉ឺនដុល្លារ
៧៖ លោកឧកញ៉ា វិញ ហួ ថវិកាចំនួន ២ម៉ឺនដុល្លារ
៨៖ លោកឧកញ៉ា ហ៊ីវ គឹមហេង ថវិកាចំនួន ១ម៉ឺនដុល្លារ
៩៖ លោក ម៉ា ឈឿន និងលោកស្រី ថវិកាចំនួន ១ម៉ឺនដុល្លារ
១០៖ កាកបាទក្រហមកម្ពុជា ថវិកាចំនួន ១០ម៉ឺនដុល្លារ
១១៖ លោកឧកញ៉ា ហ៊ុន តូ ថវិកាចំនួន ១០ម៉ឺនដុល្លារ
១២៖ មិត្តភក្តិរបស់លោកឧកញ៉ា ហ៊ុន តូ ចំនួន៦នាក់ សរុបថវិកាចំនួន ៤០ម៉ឺនដុល្លារ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា «នឹងមានការចូលរួមបន្ថែមទៀតពីសប្បុរសជន»។

សូមជម្រាបថា គិតត្រឹមម៉ោង៨៖៤០នាទីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៩នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន៕