(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ក្នុងករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុសស្លាប់ និងរបួសជាច្រើននាក់។

ក្នុងសារលិខិតក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព និងសូមជូនពរដល់បងប្អូនកម្មករនិយោជិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់បានឆាប់ជាសះស្បើយកុំបីខាន។

ក្រសួងយុត្តិធម៌ បានបញ្ជាក់តាមរយៈសារលិខិតរបស់ខ្លួនទៀតថា៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ សូមកោតសរសើរ និងសូមផ្តល់កម្លាំងចិត្តដល់ក្រមជួយសង្គ្រោះមកពីគ្រប់ផ្នែកទាំងអស់ ដែលបាននិងកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជួយសង្គ្រោះដល់ជនរងគ្រោះដែលកំពុងជាប់នៅក្រោមគំនរអគារបាក់បែក ទទួលបានជោគជ័យ និងសុខសុវត្ថិភាព។ ក្រសួងយុត្តិធម៌ សង្ឃឹមយ៉ាងមុតមាំថា ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារនៃជនរងគ្រោះ នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមា៕

ខាងក្រោមនេះជាសារលិខិតក្រសួងយុត្តិធម៌៖