(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៩៨៩គ្រឿង រកឃើញល្មើសច្បាប់៤៥៧គ្រឿង (ម៉ូតូ៥៩%) អប់រំ៣៣២គ្រឿង និងផាកពិន័យ៤៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,១០១គ្រឿង, អប់រំ១៣៩គ្រឿង និងផាកពិន័យ២៥៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,០៨៨គ្រឿង រកឃើញយានយន្តល្មើស១៨,៥៤៤គ្រឿង (ម៉ូតូ២៩%) ក្នុងនោះអប់រំ ៥,៤៨៦គ្រឿង និងផាកពិន័យ១៣,០៥៨គ្រឿង៕