(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើបានឲ្យដឹងថា គិតត្រឹមម៉ោង៤៖៣៥នាទីល្ងាចថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ក្រុមអាជ្ញាធរខេត្តបានប្រគល់សពជូនសាច់ញាតិជនរងគ្រោះ ដែលស្លាប់ចំនួន១៨នាក់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
អាជ្ញាធរបានបញ្ចាក់ថា សពចំនួន១៧បញ្ជូនទៅស្រុកកំណើតជនរងគ្រោះ និងម្នាក់ឈ្មោះ ពិន លំអង បូជានៅវត្តលើ។ ចំណែកអ្នករងរបួស២៤នាក់ មាន២៣ស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់របួសធ្ងន់បញ្ជូនទៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។ កងយោធពលខេមរភូមិន្ទ ក៏បានជួយដឹកជញ្ជូនសាកសព ទៅកាន់ស្រុកកំណើតរស់ជនរងគ្រោះផងដែរ។
ព័ត៌មានចុងក្រោយករណីបាក់រលំអគារ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ អ្នកស្លាប់ចំនួន១៨នាក់ និងអ្នករងរបួស២៤នាក់៕