(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់អាយុជីវិតកម្មករដោយសារការបាក់រលំអគារសង្កត់លើ នៅក្នុងខេត្តព្រះសីហនុ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងឲ្យវិញ្ញាណក្ខន្ធនៃសពទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់មន្រ្តីទីស្នាក់ការកណ្ដាល និងមន្ត្រីនៅតាមសាខាឲ្យចុះទៅតាមបណ្ដាខេត្តរួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តពោធិសាត់ ដើម្បីចូលរួមពិធីបុណ្យសពនេះផងដែរ ៕