(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើបានឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤១រូបក្នុងនោះស្លាប់ចំនួន១៧នាក់ ស្រី៤នាក់ ហើយអ្នករងរបួសចំនួន២៤រូបស្រី ២នាក់។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងថា ប្រសិនបើលោក លោកស្រី បាត់បងប្អូនសាច់ញាតិដោយសង្ស័យថា មានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុបាក់រលំអគារ សូមទាក់ទងទូរស័ព្ទ៖ 016 526 520, 016 321 010 ៕