(អូស្រ្តាលី)៖ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះ នាទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា កំពុងរស់នៅទីក្រុងម៉ែលប៊ន បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត។

ពិធីនេះរៀបចំឡើងក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសជាតិប្រកដដោយសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងគ្រាប់ភ្នែកម្ខាងផងដែរ ដើម្បីតែជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

កម្មវិធីនេះបានសហការរៀបចំឡើងដោយលោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារតំបន់២ (ម៉ែលប៊ន) នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងគណៈកម្មាធិការសាខាបក្ស លោក ឡាក់ រ៉ាវុធ លោក ម៉ៅ សុណារិទ្ធ លោក ណារី សារ៉ា ព្រមទាំងប្រធានក្រុមការងារយុវជនគណបក្សប្រចាំនៅទីក្រុងម៉ែលប៊ន លោក ផុន ប៊ុនថែល ដោយស្ថិតក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត៕