(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៣៩៣គ្រឿង រកឃើញល្មើសច្បាប់៩៧២គ្រឿង (ម៉ូតូ៥៦%) អប់រំ៤៥៤គ្រឿង និងផាកពិន័យ៥១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន២,១១៦គ្រឿង, អប់រំ២២៧គ្រឿង និងផាកពិន័យ២៩៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៥,៦៩៥គ្រឿង រកឃើញយានយន្តល្មើស១៧,៥៧២គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ៥,០៣២គ្រឿង និងផាកពិន័យ១២,៥៤០គ្រឿង (ម៉ូតូ១០០%)ផងដែរ៕