(កោះកុង)៖ ដើម្បីបង្កើនចំណេះដឹងសិស្ស ដែលមានសញ្ជាតិខ្មែរ បានចូលរៀនសាលាបឋមសិក្សាប្រទេសថៃ មានឈ្មោះ «សាលារៀនបានហាក់លេក»​ ស្ថិតនៅឃុំខ្លង់យ៉ៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដែលមានព្រំប្រទល់ជាប់ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដើម្បីរឹតចំណងមិនភាពសាមគ្គីភាពរវាងខេត្តកោះកុង និងខេត្តត្រាត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កា ដោយមានការចូលរួមពីលោក ភីរៈការ៉ុន អភិបាលស្រុកខ្លងយ៉ៃផងដែរ។

ពិធីបុណ្យផ្កានេះ ដើម្បីប្រមូលថវិការៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាឲ្យមានសោភ័ណ្ឌភាព និងផាសុខភាពដល់សិស្សានុសិស្ស។ នាយកសាលារៀនហាកលេក បាននិយាយជាភាសាខ្មែរ បានបង្ហើបឲ្យដឹងថា សាលារៀននេះមានកូនខ្មែរមកចូលរៀនមានចំនួន ១១៨នាក់ ដែលពួកគាត់មានទីលំនៅភូមិចាំយាមខ្លះៗ ជាកូនរបស់ពលករដែលមករស់នៅក្នុងស្រុកខ្លង់យ៉ៃ ខ្លះដោយឪពុកម្តាយពិបាកក្នុងជូនកូនទៅរៀននៅខាងចាំយាម។

លោកនាយកបានបញ្ជាក់ថា សាលារៀនបានហាកលេកនេះមានការសិក្សា ៣ភាសា៖ អក្សរសាស្រ្តខ្មែរ អក្សរសាស្ត្រថៃ អក្សរសាស្រ្តអង់គ្លេស ហើយការសិក្សាមិនតម្រូវឲ្យសិស្សណាម្នាក់ បង់ថវិកាឡើយនេះ ចង់បញ្ជាក់ឲ្យក្មេងជំនាន់ក្រោយមានធនធានមនុស្ស មានចំណេះបានច្រើនដើម្បីលើកស្ទួយគ្រប់ផ្នែកវិស័យ នៃប្រទេសជាតិរបស់ខ្លួនឲ្យមានភាពរីកចម្រើន។

លោក ហាក់ ឡេង បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយដោយមើលឃើញ នូវការគោរពរាប់អានគ្នាក្នុងនាមភូមិផងរបងជាប់ព្រំប្រទល់គ្នាចេះស្រលាញ់គ្នាទៅវិញទៅមក។
លោកបានថ្លែងបន្តថា លោកមានសេចក្តីសប្បាយចិត្តដោយមើលឃើញខាងភាគីថ្ងៃបានបង្កើតសាលារៀននេះឡើង ព្រមទាំងបើកទូលាយឲ្យកូនខ្មែរបានចូលរៀនដោយមិនបានបង់ថវិកាទៀត ហើយការសិក្សាមានរហូតទៅដល់ភាសាទៀតផង។ នេះសបញ្ជាក់ឲ្យឃើញថា ពលករខ្មែរដែលមកធ្វើការនៅប្រទេសថៃ ក៏មានសាលារៀនជាអក្សរសាស្រ្តខ្មែរដែរ៕