(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បានរៀបចំកម្មវិធីចែករង្វាន់ពាក់កណ្តាលឆ្នាំដែលមានទឹកប្រាក់ សរុប២លានដុល្លារអាមេរិក (មានសាច់ប្រាក់ និងរង្វាន់) ចែកជូនអតិថិជនដែលបានឈ្នះ។
នេះគឺជាកម្មវិធីធំមួយ ក្នុងចំណោមកម្មវិធីចែករង្វាន់ធំៗជាច្រើនទៀត របស់ Cellcard ដែលមានដូចជាកម្មវិធី iKnow iKnow, Fish a Motor, និង10K Raffle។ កម្មវិធីនេះ ធ្វើឡើងនៅឯក្រុមហ៊ុន Cellcard សាខាទួលគោក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា «ប្រាក់រង្វាន់បានកើនខ្ពស់ រហូតដល់ទៅបីដងក្នុងកម្មវិធី 10K Raffle ចាប់តាំងពីខែមករាមកម្ល៉េះ»។
លោកថា «នេះគឺជាកម្មវិធីលើកទឹកចិត្ត បន្ថែមទៀតពីក្រុមហ៊ុន Cellcard ជូនដល់អ្នកលក់បន្ត ដែលពួកយើងបានផ្តល់រង្វាន់ ជូនមានដូចជាសាច់ប្រាក់ និងដំណើរកម្សាន្តនៅបរទេស»។
លោក Watson បានបញ្ជាក់ថា កម្មវិធីផ្តល់រង្វាន់នៅថ្ងៃនេះ នឹងមានអតិថិជនមានសំណាងចំនួន៣១នាក់ មកទទួលរង្វាន់ សម្រាប់កម្មវិធីនៅខែមិថុនា។ លោកបន្ដទៀតថា «ពួកយើងតែងតែផ្តល់រង្វាន់ ជូនអតិថិជន មានតម្លៃរបស់យើងជាច្រើន ដែលពួកគេអាចប្រើដើម្បីបង្កើនគុណភាពជីវិត»។
ឈ្មោះអតិថិជន ដែលមានសំណាងពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៩ មានដូចជា៖
* ម៉ូតូ Yamaha Mio ឆ្នាំ២០១៩៖ អ្នកឈ្នះចំនួន៦០នាក់ (កម្មវិធី iKnow iKnow)
* ម៉ូតូ Yamaha QBIX ឆ្នាំ២០១៩៖ អ្នកឈ្នះចំនួន៦នាក់ (កម្មវិធី iKnow iKnow)
* ម៉ូតូ Yamaha Janus ឆ្នាំ២០១៩៖ អ្នកឈ្នះចំនួន១២នាក់ (កម្មវិធី Fishing Motors)
* ម៉ូតូ Yamaha QBIX ឆ្នាំ២០១៩៖ អ្នកឈ្នះចំនួន៨៤នាក់ (កម្មវិធី Fishing Motors)
* លុយសុទ្ធ ចំនួន១,៧៥០០,០០០ដុល្លារ ៖ អ្នកឈ្នះចំនួន២៣នាក់ (កម្មវិធី10K Raffle)
កម្មវិធីផ្តល់រង្វាន់ របស់ក្រុមហ៊ុន Cellcard នឹងបន្តផ្តល់ភាពភ្ញាក់ផ្អើល ជូនអតិថិជននិងផ្តល់ឱកាសកាន់តែច្រើនជូនអតិថិជន ដើម្បីឈ្នះរង្វាន់ពិសេសៗរៀងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម អំពីការផ្តល់ជូនពិសេសពី Cellcard រង្វាន់ និងរបៀបឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh ហើយតាមដាន page Facebook និង Instagram របស់ Cellcard៕