(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បឋមរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សេចក្តីរាយកាណ៍បានបញ្ជាក់ទៀតថា មនុស្សមួយចំនួនភាគច្រើនជាកម្មករ បានជាប់ក្នុងគំនរអគាររំលំបាក់នោះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ ហើយករណីនេះសមត្ថកិច្ច និងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ ជួយជនរងគ្រោះដែលជាប់ក្នុងគំនរអគារបាក់នោះ។
សេចក្តីរាយការណ៍បញ្ជាក់ទៀតថា អគារដែលបាក់រំលំនោះមានទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ៕ សូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ។