(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,២៨០គ្រឿង រកឃើញល្មើសច្បាប់១,៦៩១គ្រឿង (ម៉ូតូ៧២%) អប់រំ៤២០គ្រឿង និងផាកពិន័យ១,២៧១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៣,៨៦៦គ្រឿង, អប់រំ២៤៨គ្រឿង និងផាកពិន័យ៩៥៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧០,៣០២គ្រឿង រកឃើញយានយន្តល្មើស១៦,៦០០គ្រឿង (ម៉ូតូ៧៣%) ក្នុងនោះអប់រំ៤,៥៧៨គ្រឿង និងផាកពិន័យ១២,០២២គ្រឿង (ម៉ូតូ១០០%)ផងដែរ៕