Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ ២២នាក់ នៅស្រុកបាទី ខេត្តតាកែវ សង្ស័យពុលនំបញ្ចុក, ខណៈពេលនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត

21-06-2019 17:09

(តាកែវ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តតាកែវ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋប្រមាណ ២២នាក់ នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានពុលចំណីអាហារសង្ស័យពុលនំបញ្ចុក ខណៈពេលនេះកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យបង្អែកខេត្ត។

បើយោងតាមការលើកឡើងរបស់លោក ភួន ឈីម អភិបាលស្រុកបាទី បានប្រាប់ថា នៅវេលាម៉ោង ១៥រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅឃុំត្រពាំងក្រសាំង ស្រុកបាទី មានអ្នកពុលចំណី អាហារ ដាក់ការសន្និដ្ឋាន មកពីប្រជាពលរដ្ឋហូបនំបញ្ចុក មីងម្នាក់រែកលក់ប្រចាំថ្ងៃ ដោយគិតមកដល់ពេលនេះថា មានអ្នកពុលចំនួន ២២នាក់៕