(ភ្នំពេញ)៖ ផ្លូវបេតុងប្រវែង ៥៥០ម៉ែត្រ និងផ្លូវអ៊ុតកៅស៊ូប្រវែង ៤៧០ម៉ែត្រ ត្រូវបាន បុរី ថៃឈុនគ្រី បានឧបត្ថម្ភក្នុងការសាងសង់ដើម្បីភ្ជាប់ពីចំណុច កែងផ្លូវ៩២ ដល់ចំនុចប្រសព្វផ្លូវសម្តេចជាស៊ីម និងផ្លូវ២០១១ (ផ្លូវឧញ្ញាទ្រីហេង) ស្ថិតក្នុងកញ្ចប់ថវិកាជាង ៣០ម៉ឺនដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោកឧកញ្ញា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរី ថៃឈុនគ្រី។
លោកឧកញ្ញា ថៃ ឈុនគ្រី បានលើកឡើងថា ខណ្ឌសែនសុខ ជាតំបន់មួយកំពុងស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ និងមានសក្កានុពលកាន់តែខ្លាំងឡើងៗ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកាលពីដំបូងឡើយៗ មានប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរពីតំបន់ជុំវិញនេះ មិនសូវមានផ្លូវចេញចូលច្រើន ពិបាកក្នុងការធ្វើដំណើរ ទៅតំបន់ពាណិជ្ជកម្មផ្សេងៗ នៅទីតាំងមួយនេះនោះទេ។
លោកឧកញ្ញា បានបញ្ជាក់ទៀតថា ដោយឃើញបែបនេះ បុរី ថៃឈុនគ្រី ក៏ដូចជាលោកអភិបាលខណ្ឌ សែន សុខ បានសហការគ្នា រកដំណោះស្រាយជូនប្រជាពលរដ្ឋ នៅភូមិច្រេស ក្បែរតំបន់ចំការព្រីង ដោយធ្វើយ៉ាងផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ក៏ដូចជារួមចំណែកការអភិវឌ្ឍវិស័យអចលនទ្រព្យជុំវិញតំបន់នេះផងដែរ ដោយបានចំណាយពេលសិក្សារអស់មួយរយៈពេលកន្លងមក ទីបំផុតផ្លូវមួយខ្សែរថ្មីនេះ ក៏បានលេចមុខឡើងក្នុងគោលបំណងដូចដែលបានរៀបរាប់ខាងលើ។
លោក ឧញ្ញា បានបន្តថា បើយើងឈរចំពីគោលដៅ បុរី ថៃឈុនគ្រី ប្រជាពលរដ្ឋអាចធ្វើដំណើរត្រឹមតែ១០នាទីប៉ុណ្ណោះ នឹងទៅដល់តំបន់ពាណិជ្ជកម្មផ្សារទំនើបអ៊ីអន សែនសុខ រឹតតែពិសេសជាងនេះផ្លូវមួយខ្សែរនេះ មានចំណុចប្រសព្វជាច្រើន ដែលអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់គោលដៅទីប្រជុំជនបានយ៉ាងងាយដូចជា តំបន់បឹងបៃតង, ធនាគារជាតិ, ផ្សារម៉ាក្រូ និង Global House ជាដើមផងដែរ។
លោក សក់ ច័ន្ទកញ្ញារិទ្ធ បានលើកឡើងថា នេះជាដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀតនៅខណ្ឌសែនសុខ ហើយលោកសង្ឃឹមថា វិស័យអចលនទ្រព្យ នៅចំណុចប្រសព្វផ្លូវខ្សែថ្មីនេះ នឹងជួយជំរុញឲ្យមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត ក៏ដូចជាលើកស្ទួយជីវភាពប្រជាជននៅតំបន់ក្បែរនេះផងដែរ។ បុរី ថៃឈុនគ្រី ជាបុរីដ៏ប្រណិតមួយដែលនឹងគ្រោងសង់ផ្ទះចំនួន ១៧០ផ្ទះ ក្នុងនោះមានផ្ទះល្វែង និងវីឡាធំៗជាច្រើនដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ស្ថិតក្នុងគោលដៅបង្កើតលំនៅដ្ឋានក្នុងក្ដីស្រមៃ បុរី ថៃឈុនគ្រី នឹងបញ្ចុះតម្លៃដល់អតិថិជន ២០នាក់ដំបូងចំនួន ១៥% ក្នុងថ្ងៃប្រកាសលក់ខាងមុខនេះ ដែលនេះជាឱកាសដ៏ពិសេសមួយ ក្នុងការចាប់យកមិនថា ជាការបណ្ដាក់ទុនលើវិស័យអចលនទ្រព្យ ឬក៏ទិញសម្រាប់រស់នៅនោះទេ។ ក្រៅពីផ្ដោតសំខាន់ទៅលើលំនៅដ្ឋានប្រណិតៗ គុណភាពសំណង់ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែលបុរី អាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃ ចេញពីវិស្វករចំណានៗរបស់បុរី ថៃឈុនគ្រី។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទំព័រហ្វេសបុករបស់បុរី ថៃឈុនគ្រី Borey Thai Chhunkry ឬតាមទូរសព្ទលេខ 099 980 080 / 093 666 663៕