(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់សាធារណជនគ្រប់មជ្ឈដ្ឋាននានា សូមចុះឈ្មោះចូលរួមជាមួយយុទ្ធនាការ «សម្អាត» ដែលនឹងរៀបចំដោយអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន អង្គការ ស្ថាប័ននានាទូទាំងប្រទេស តាមកាលបរិច្ឆេទផ្សេងគ្នា។
សាធារណជនអាចចូលរួមសកម្មភាពសម្អាតនេះបាន ដោយចូលទៅកាន់គេហទំព័រ កម្ពុជាស្អាត (www.cambodiacleanup.com) ដើម្បីស្វែងរកព័ត៌មានអំពីកម្មវីធីសម្អាត និងចុះឈ្មោះចូលរួមទៅតាមកម្មវិធីដែលខ្លួនពេញចិត្ត។
ការរៀបចំកម្មវិធីសម្អាតនេះមានគោលបំណងដើម្បី៖
* ផ្សព្វផ្សាយព័ត៌មាន និងផ្តល់នូវចំណះដឹងទូទៅ អំពីភាពអវិជ្ជមានចេញពីការទុកដាក់សំរាមពុំបានត្រឹមត្រូវ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាដើម។
* ក្រើនរំលឹកដាស់តឿនទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ អំពីផលប្រយោជន៍នៃភាពស្អាត អនាម័យ និងបរិស្ថានស្អាត។
* លើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តក្នុងកិច្ចការងារថែទាំអនាម័យ ភាពស្អាតឱ្យក្លាយជាទម្លាប់រស់នៅល្អប្រចាំថ្ងៃ និងជៀសផុតពីទម្លាប់ខុសឆ្គងដែលធ្លាប់មានពីមុន៕
សូមទស្សនាវីដេអូរបស់គណៈកម្មាធិការជាតិទីក្រុងស្អាត ដើម្បីយល់ដឹងពីរបៀបនៃការចុះឈ្មោះចូលរួមក្នុងយុទ្ធនាការនេះ៖