Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ លោកស្រី គង់ សូរីតា សហគ្រិនស្ត្រីឆ្នើមរបស់កម្ពុជា នឹងពន្យល់ពី «វិធីក្នុងការគ្រប់គ្រងអាជីវកម្មក្នុងវិស័យផ្សេងៗគ្នា ឲ្យដំណើរការរលូន» នៅថ្ងៃចន្ទសប្តាហ៍ក្រោយ

21-06-2019 15:12

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី គង់ សូរីតា សហគ្រិនស្ត្រីឆ្នើមមួយរូបរបស់កម្ពុជា នឹងពន្យល់ពី «វិធីក្នុងការគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យផ្សេងៗគ្នាឲ្យដំណើរការរលូន»។

ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងលោកស្រី គង់ សូរីតា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.