(ភ្នំពេញ)៖ វីដេអូក្រៅឆាក (Behind the Scence) របស់បេក្ខជនដែលបានចុះថតវីដេអូចូលរួម ក្នុងការប្រលងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ឆ្នាំ២០១៩។

ការប្រលងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ឆ្នាំ២០១៩ បានឈានមកដល់ដំណាក់កាលចុងក្រោយ។

បេក្ខជនទាំង១២ក្រុម បានរៀបចំរួចរាល់នូវវីដេអូរបស់ខ្លួនបន្ទាប់ពីបញ្ចប់ការថតកាលពីដើមខែមិថុនា ឆ្នាំ២០១៩កន្លងមក។ មុននឹងទស្សនាវីដេអូផ្លូវការរបស់ពួកគាត់ សូមអញ្ជើញទស្សនាវីដេអូ ក្រៅឆាក (Behind the Scence) តើពួកគាត់បានជួបប្រទះអ្វីខ្លះក្នុងដំណើរទស្សនកិច្ចចុះថតនាពេលកន្លងមក។

កិច្ចខិតខំប្រឹងប្រែង ភាពនឿយហត់ ភាពបត់បែនតាមស្ថានភាពជាក់ស្តែង ស្នាមញញឹម ការជួបជុំចែករំលែកនូវបទពិសោធន៍រៀងៗខ្លួន និងរឿងរ៉ាវផ្សេងៗ ទាំងអស់នេះមាននៅក្នុងវីដេអូក្រៅឆាកនេះ។

សូមអញ្ជើញទស្សនាទាំងអស់គ្នា៖