(ភ្នំពេញ)៖ រូបភាពវីដេអូមួយបានបង្ហាញពីការ Zoom យករូបភាពកាណូតពីចំងាយនៅលើផ្ទៃសមុទ្រនៅខេត្តកែប ដោយរូបភាពនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីសមត្ថភាពថតពង្រីករូបភាពពីចំងាយទៅលើកាណូតមួយនោះ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ OPPO ហាក់ដូចជាចង់បង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា 60X Digital Zoom ដែលយើងគ្រប់គ្នាដឹងហើយថា វាជាបច្ចេកវិទ្យាថ្មី ដែលស្ថិតនៅក្នុងទូរសព្ទស្មាតហ្វូន OPPO Reno 10X ស៊េរីថ្មី ដែលទើបតែដាក់ចេញលក់ នាពេលថ្មីៗនេះ។

ទោះជាលោកអ្នកទៅដល់ទីណាក៏មិនចាំបាច់ខ្វាយខ្វល់រឿង Zoom យករូបភាពដែលនៅឆ្ងាយ និងមិនច្បាស់ទៀតទេ ហើយចំពោះអ្នកដែលស្រលាញ់រូបទេសភាពស្អាតៗ ឬអ្នកដែលស្រលាញ់ការថតរូបសត្វព្រៃ ក្នុងដំណើរកំសាន្តនៅទីជិត ឬឆ្ងាយក្តី គឺថា 60X Digital Zoom របស់ OPPO Reno 10X អាចជួយលោកអ្នកបាន ដោយមិនចាំបាច់យួរ កាមេរ៉ាខាណុងធំៗ ទៅតាមខ្លួនទៀតឡើយ មិនខុសអីដែល Slogan របស់ OPPO Reno បានសរសេរថា «លើសពីអ្វីដែលអ្នកមើលឃើញ» គឺធ្វើឲ្យវត្ថុដែលនៅឆ្ងាយៗពីលោកអ្នក កាន់តែខិតជិតមករកលោកអ្នកដូច្នោះដែរ។

ម្យ៉ាងវិញទៀតឧទាហរណ៍ប្រសិនបើលោកអ្នក ដែលលួច Crush គេអី! កាន់តែលែងបារម្ភទៀតហើយ ព្រោះ Zoom 60ដង និងចាប់យកថតរូប Crush របស់យើងពីចំងាយគឺថាឃើញហើយ ពេញចិត្តស្តូកតែម្តង ទោះជា Crush របស់យើង នៅដល់ឋានណាក៏មើលឃើញដែរ ។

សូមបញ្ជាក់ថា ចំណុចសំខាន់របស់ OPPO Reno 10X ក្រៅពីមានបង្កប់បច្ចេកវិទ្យា Zoom 60ដង នៅលើកាមេរ៉ាក្រោយទំហំ ៤៨MP+ ៨MP+ ១៣MP រួចហើយ វាក៏មានកាមេរ៉ាមុខទំហំ ១៦MP+ AI Beauty +Soft Light (ភ្លើងជំនួយពេលថតស៊ែលហ្វី និងពេលថត Live តាមបណ្តាញសង្គម យ៉ាងងាយស្រួលផងដែរ) មិនតែប៉ុណ្ណោះ វាមានថាមពលថ្មធំ ៤០៦៥mAh , RAM ៨GB+ ROM ២៥៦GB, អេក្រង់លាតពេញ AMOLED FHD+ ៦.៦ Inch កម្រិត ៩៣.១%។

សម្រាប់ការទស្សនាពីកម្រិតនៃការ Zoom របស់ស្មាតហ្វូន OPPO Reno 10X សូមចុច៖ https://www.facebook.com/OPPOCAMBODIA/videos/899229147080861/