(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុជនកម្ពុជា បានក្រើនរំលឹកដល់សមាជិកសមាជិការបស់ខ្លួន ការដែលនាំឱ្យគេចងចាំអំពីខ្លួនមិនមែនដោយសារតួនាទីនោះទេ គឺដោយសារតែទង្វើរបស់ខ្លួន។
ការក្រើនរំលឹករបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រវ័យក្មេងរបស់កម្ពុជារូបនេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ។
នៅចំពោះមុខសមាជិក សមាជិកា សុទ្ធតែជាយុវជន យុវតីរាប់រយនាក់ ដែលជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិនោះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បែបនេះថា «ត្រូវចាំថា គេចងចាំយើង មិនមែនដោយសារតួនាទីទេ ប៉ុន្តែដោយសារទង្វើរបស់យើង»៕