(ភ្នំពេញ)៖ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ឧស្សហកម្មដ៏ធំនេះរំពឹងថាមាន២៨០ស្តង់។ ពិព័រណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និងសហការរៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម, សភាពាណិជ្ជកម្មកម្ពុជា (CCC), និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងគ្រាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។
ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្ម សម្រាប់វិស័យឧស្សាហកម្ម ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ គឺជាពិព័រណ៍ដ៏មានសក្តានុពលគ្របដណ្តប់លើ វិស័យឧស្សាហកម្មជាច្រើនដូចជា ជ័រប្លាស្ទិច, កៅស៊ូ, ការបោះពុម្ព,ការវេចខ្ជប់, ការកែចៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម,ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច,គ្រឿងបន្លាស់រថយន្ត, វិស្វកម្មថាមពលអគ្គិសនី និងសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។
ពិតជាពិសេសសម្រាប់អ្នកចូលរួមទស្សនា អាចមានភាពងាយស្រួល ក្នុងការស្វែងរកជាមួយអ្នក ផ្គត់ផ្គង់ក្នុងវេទិកាមួយនេះ នៅផលិតផលដែលអ្នកទស្សនចង់បានទៅតាមតម្រូវការក្នុង វិស័យនីមួយៗ។
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ និងនាំមកនូវម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រាយបំផុត, លើសពីនេះទៅទៀតនិងមានការបង្កើតទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាពជូនអ្នកចូលរួមទស្សនា ដើម្បីជួបផ្ទាល់ជាមួយម្ចាស់រោងចក្រ ក្នុងការចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគតផងដែរ។
សម្រាប់ព័ត៌លម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ លេខទំនាក់ទំនងក្នុងស្រុក ០១០ ៧៩ ២២ ៤២ ឬតាមរយៈអ៊ីម៉ែល [email protected], លេខទំនាក់ទំនងក្រៅស្រុក៖ ៨៨៦-២-២៦៥៩៦០០០ ext. ១៧៦ ឬតាមរយៈអ៊ីម៉ែល [email protected]៕