(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំ ឈ្មោះ ឃឹម វីរះរាជ រៀននៅសាលាបញ្ញាសាស្ដ្រអន្ដរជាតិសាខាទួលគោក បានបាត់ចេញពីផ្ទះរយៈពេល ២ថ្ងៃហើយ ពោលចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅពេលនេះ ក្រុមគ្រួសារកំពុងដើររកអស់សព្វទីកន្លែង តែមិនឃើញនោះឡើយ។
ក្រុមគ្រួសាររបស់ក្មេងប្រុសខាងលើ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមប្រកាសជូនដំណឹងដល់បងប្អូនញាតិមិត្តជិតឆ្ងាយ និងកូនប្រុសឈ្មោះ ឃឹម វីរះរាជ ដែលបានបាត់នៅពេលចេញពីរៀន នៅសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទួលគោក វេលាម៉ោង៤រសៀលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បើបងប្អូនញាតិមិត្តជិតឆ្ងាយបានឃើញ សូមមត្តាជួយផ្តល់ដំណឹងដល់ខ្ញុំបាទ នាងខ្ញុំ ដោយសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ តាមទូរស័ព្ទលេខ 012 794 823/081 419 463/012 345 851»។
ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ក្មេងប្រុស ឃឹម វីរះរាជ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយតាមដានក្នុងរឿងនេះ ក្រែងទទួលដំណឹង ឬប្រទះឃើញដោយប្រការណាមួយ៕